×

ប៉ាម៉ាក់​កុំទម្លាប់​ឱ្យកូនតូច​គេងផ្អៀង ឬពោប ប្រយ័ត្នគ្រោះថ្នាក់

ប៉ាម៉ាក់ទើបមានអាអូនលើកទីមួយ ដឹងអត់ថាទម្រង់គេងសុវត្ថិភាពបំផុតសម្រាប់កូនតូច គឺគេងផ្ងារ មិនមែនគេងពោបទេ។ ការសិក្សាបានបង្ហាញថាកត្តាប្រឈមជាច្រើនបានធ្វើឲ្យក្មេងស្លាប់ភ្លាមៗ ក្នុងនោះការគេងក៏ជាកត្តាសំខាន់មួយដែរ។

 នៅសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំមានទារកបានស្លាប់ភ្លាមៗ និងមិនបានដឹងជាមុន ពេលពួកគេកំពុងគេងប្រហែល ៣ ៥០០នាក់។ ប្រហែលជាពាក់កណ្ដាលនៃក្មេងស្លាប់ទាំងនេះ គ្រូពេទ្យរកមិនឃើញពីមូលហេតុនោះទេ។ នៅពេលក្មេងស្លាប់ភ្លាមៗ គ្រូពេទ្យមិនអាចរកមូលហេតុឃើញបែបនេះ គេឱ្យឈ្មោះថា រោគសញ្ញាស្លាប់ភ្លាមៗរបស់ទារក ឬជាភាសារអង់គ្លេសថា Sudden Infant death syndrome (SIDS)។

បើតាមគ្រូពេទ្យនៅវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក ក្មេងតូចៗអាយុក្រោម១ឆ្នាំគ្រប់រូបប្រឈមនឹងបញ្ហានេះ តែថាក្មេងដែលប្រឈមខ្លាំងគឺពីអាយុ០ខែ ដល់អាយុ៤ខែ។ គ្រូពេទ្យបញ្ជាក់ថាមូលហេតុមួយនៃការស្លាប់នេះគឺទម្រង់នៃការគេង ហើយថាក្មេងៗតូចៗទើបកើតទាំងនោះ គួរដាក់ឱ្យគេងផ្ងារទើបជាការល្អ ជាជាងដាក់កូនឱ្យគេងផ្អៀង ឬគេពោប។

ហេតុអ្វីបានជាដំណេកជាបញ្ហា?
ពេលក្មេងគេងពោប ធ្វើឱ្យសម្ពាធឈាមចុះទាប និងកាត់បន្ថយសមត្ថភាពទួលបានអុកស៊ីសែន ដើម្បីបញ្ជូនទៅកាន់ខួរក្បាល។ ពិសេសកូនតូចអាយុចន្លោះពី២ខែ ទៅ៤ខែ ភាពបត់បែនក្នុងការដកដង្ហើម ដើម្បីទទួលបានអុកស៊ីសែននឹងពិបាកពេលដែលគេគេងពោប។

ក្រុមអ្នកស្រាវជ្រាវសង្ស័យថា ក្មេងស្លាប់ភ្លាមៗពេលគេង អាចបណ្ដាលមកពីលក្ខខណ្ឌខួរក្បាល។ អ្នកស្រាវជ្រាវគិតថា ក្មេងតូចៗទាំងនោះ មិនអាចដឹងខ្លួនទាន់ពេល ពេលដង្ហើមរបស់ពួកគេធ្លាក់ចុះ ឬឈប់ដំណើរការ។
ដូចគ្នាដែរ ក្រុមអ្នកជំនាញទាំងនោះ បានណែនាំទៀតថា ពេលដាក់កូនឲ្យគេងប៉ាម៉ាក់ត្រូវប្រាកដថាគ្មានអ្វីនៅបាំងច្រមុះ និងមាត់របស់កូនដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង