ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីសហរដ្ឋអាមេរិក ប្រកាសពិគ្រោះ ព្យាបាលជំងឺ វះកាត់ពោះវៀន ឫសដូងបាត បូសអន្ទង់ វះកាត់ដុំពកក មុខ មាត់ សម្ភព និងរោគស្ត្រី និងជំងឺមួយចំនួនទៀត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
ចំពោះបន្ទប់ពិគ្រោះជំងឺក្រៅ ពេលព្រឹក ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១១:៣០។ សម្រាប់ពេលល្ងាច ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០៕