×

អតីត​​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី លោកមហាធៀ ទទួល​​ការវះកាត់​​ដោយ​​ជោគជ័យ

ម៉ាឡេស៊ី៖ វិទ្យាស្ថានបេះដូងជាតិម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ អាយុ ៩៦ឆ្នាំ បានទទួលការវះកាត់ដោយជោគជ័យ ហើយត្រូវបានគេរំពឹងថានឹងចេញពីមន្ទីរពេទ្យក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

លោកមហាធៀ ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានបេះដូងជាតិម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ទី៧ ខែមករា ដែលជាលើកទីពីរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដែលគាត់ត្រូវបានបញ្ជូនឱ្យទៅសម្រាកនៅមន្ទីរពេទ្យ។

លោកមហាធៀ ដែលមានជំងឺបេះដូង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២១ មុនពេលត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយសប្ដាហ៍បន្ទាប់។

លោកបានទទួលការវះកាត់បេះដូងដំបូងនៅឆ្នាំ១៩៨៩ និងលើកទីពីរនៅឆ្នាំ២០០៧។ ប៉ុន្តែគាត់បានបន្តធ្វើសកម្មភាពនយោបាយបន្ទាប់ពីការវះកាត់ទាំងនេះ។

លោកមហាធៀ បានឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ១៩៨១ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតនៅក្នុងប្រទេស នៅពេលដែលគាត់បានចូលនិវត្តន៍ ២២ឆ្នាំក្រោយមកក្នុងឆ្នាំ២០០៣។

នៅឆ្នាំ២០១៨ គាត់បានចូលរួមជាមួយក្រុមប្រឆាំង ហើយបានទម្លាក់ក្រុមចម្រុះដែលកាន់អំណាចយូរយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ គាត់បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជានាយករដ្ឋមន្ត្រីជាលើកទីពីរនៅអាយុ ៩២ ឆ្នាំ ទោះបីជាអាណត្តិរបស់គាត់មានរយៈពេលខ្លីក៏ដោយ ខណៈដែលរដ្ឋាភិបាលរបស់គាត់បានដួលរលំក្នុងរយៈពេលតិចជាង ២ឆ្នាំដោយសារតែបញ្ហានយោបាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika