ភ្នំពេញ៖ កម្ពុជា អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ដោយសាររងឥទ្ធិពលពីសម្ពាធទាប និងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចំនួន២។
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី២៦-៣១ ខែមករា ឆ្នាំ២០២២ កម្ពុជារងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូណេស៊ី) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី១ ខែកុម្ភៈ រងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជា អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ៕