×

តើទោសពិន័យ​ចំពោះ​អ្នកដែល​ផលិត​នាំចូល​ឱសថ​ក្លែងក្លាយ​គ្មានគុណភាព ធ្ងន់ធ្ងរ​កម្រិតណា?

ចំណេះដឹង៖ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ចែងថា ត្រូវផ្តន្ទាទោសពិន័យ ចំពោះជនណាដែលបានធ្វើផលិតកម្ម អាហរ័ណនីហរ័ណកម្ម និងពាណិជ្ជកម្ម ដោយចេតនាឱសថក្លែងក្លាយគ្មានគុណភាព។

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីការគ្រប់គ្រងឱសថ ចែងថា ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០រៀល (ម្ភៃលានរៀល) ដល់ ៥០.០០០.០០០រៀល (ហាសិបលានរៀល) ឬផ្តន្ទាទោសដាក់ពន្ធនាគាពី ០៥ឆ្នាំ ដល់ ១០ឆ្នាំ ឬទោសទាំងពីរនេះ ចំពោះជនណាដែលបានធ្វើផលិតកម្ម អាហរ័ណនីហរ័ណកម្ម និងពាណិជ្ជកម្មដោយចេតនាឱសថមានសារជាតិញៀនដោយគ្មានការអនុញ្ញាត ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើប្រាស់។

បន្ថែមពីនេះទៀត នៅក្នុងមាត្រា ១១ ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ ឬ ផ្តន្ទាទោសពិន័យជាប្រាក់ពី ២.០០០.០០០ រៀល (ពីរលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល) ឬ ទោសទាំងពីរ ចំពោះជនណាដែលរារាំងប្រឆាំងនឹងការអនុវត្តច្បាប់នេះ៕

ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង