ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលអាកាសធាតជាបន្តបន្ទាប់ ដែលអាចបង្កជាភ្លៀងធ្លាក់ជាអន្លើ។
បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C អតិបរមា មានពី ៣២-៣៥ ºC -អាចមានភ្លៀងធ្លាក់ជាអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមា អាចពី១៩-២២°C គួបផ្សំនឹងខ្យល់ក្នុងល្បឿនមធ្យម ។
បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C អតិបរមា មានពី ៣១-៣៤ °C អាចមានភ្លៀងធ្លាក់ជាអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមា អាចពី១៨-២១°C គួបផ្សំនឹងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។
សម្រាប់តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ ºC អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕