ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំនេះ និងឆ្នាំមុនៗ សុទ្ធតែប្រើប្រាស់ព្រិលសិប្បនិម្មិត ដើម្បីជាជំនួយបន្ថែមដល់ព្រិលធម្មជាតិ ខណៈពិភពលោក កំពុងជួបនូវវិបត្តិបម្រែបម្រួលអាកាសធាតុ។
ការខ្វះខាតព្រិលធម្មជាតិ គឺជាបញ្ហាសម្រាប់អ្នករៀបចំកីឡាអូឡាំពិករដូវរងា នាទីក្រុងប៉េកាំង ឆ្នាំនេះ ប៉ុន្តែវាមិនមែនជាលើកទីមួយទេ ដែលព្រិលសិប្បនិម្មិត ត្រូវបានបង្កើតឡើងសម្រាប់បម្រើដល់ការប្រកួតនានានៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាមុនៗ។
ប្រហែល ៩៨% នៃព្រិល ដែលប្រើក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង គឺជាព្រិលសិប្បនិម្មិត ហើយប្រហែល ៨០% នៃព្រិលនៅឯកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៤ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី គឺជាព្រិលសិប្បនិម្មិតផងដែរ។
ការប្រើប្រាស់ព្រិលសិប្បនិម្មិត អាចជាការចាំបាច់ដើម្បីធានាថាព្រឹត្តិការណ៍នីមួយៗមានព្រិលគ្រប់គ្រាន់ដើម្បីដំណើរការ។
ទស្សនាការបង្កើតព្រិលសិប្បនិម្មិតដូចខាងក្រោម៖