×

ចូលចិត្តគេងថ្ងៃ​ត្រូវ​ដឹងតិចនិកនេះ កុំឱ្យ​ក្រោកឡើង​រងីរងើ ឬរំខាន​ដំណេកយប់

ប្រសិនជាយើងគេងមិនគ្រប់គ្រង ឬមានអារម្មណ៍ហត់ចង់សម្រាក គេងថ្ងៃជាវិធីមួយអាចជួយយើងបាន។ ប៉ុន្តែការគេងថ្ងៃខុសពេល ឬគេងយូរពេកអាចផ្តល់ផលប៉ះពាល់ច្រើន។ ដូចនេះយើងគួរដឹងថាគេងថ្ងៃយ៉ាងម៉េចដើម្បីផ្តល់ប្រយោជន៍ដល់រាងកាយ។

អត្ថប្រយោជន៍ការគេងថ្ងៃ
ការគេងថ្ងៃផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
• ការបន្ធូរអារម្មណ៍
• កាត់បន្ថយភាពនឿយហត់
• បង្កើនការផ្ដោតអារម្មណ៍
• ធ្វើឱ្យអារម្មណ៍ល្អ
• ជំនួយការចងចាំ និងបង្កើនផលិតភាពការងារ។

ផលវិបាកនៃការគេងថ្ងៃ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចគេងថ្ងៃទេ។ មនុស្សមួយចំនួនមានបញ្ហាក្នុងការគេងថ្ងៃ និងអ្នកខ្លះមានបញ្ហាក្នុងការគេងខុសកន្លែងដែលពីបាករកកន្លែងគេងថ្ងៃ។ ការគេងថ្ងៃក៏ផ្តល់ផលវិបាកមួយចំនួនដូចជា៖

• ភាពល្ហិតល្ហៃមកពីការគេង៖ ក្រោយពីក្រោកពីគេងថ្ងៃ គ្នាយើងខ្លះនឹងមានអារម្មណ៍រងីរងើ និងវង្វេងស្មារតី។
• បញ្ហាក្នុងការគេងពេលយប់៖ ជាទូទៅគេងថ្ងៃរយៈពេលខ្លីមិនមានប៉ះពាល់ដល់ការគេងពេលយប់ទេ។ ប៉ុន្តែប្រសិនជាយើងមានបញ្ហាគេងមិនលក់ពេលយប់ ការគេងថ្ងៃនឹងធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់។ ការគេងថ្ងៃយូរអាចរំខានដល់ការគេងពេលយប់។

តើគួរគេងថ្ងៃពេលណា?

ពេលដែលល្អសម្រាប់គេងថ្ងៃគឺ៖
• ហត់ខ្លាំង ឬងងុយគេងខ្លាំង
• គេងមិនគ្រប់គ្រាន់មកពីធ្វើការច្រើន ឬយូរ
• ចង់ទម្លាប់នឹងការគេងថ្ងៃ។

ប្រសិនជាយើងកំពុងមានបញ្ហាក្នុងការគេងថ្ងៃច្រើន និងមិនមានមូលហេតុច្បាស់លាស់ដូចជាហត់ខ្លាំងទេ គួរពិភាក្សាជាមួយគ្រូពេទ្យព្រោះអ្នកអាចកំពុងប្រើថ្នាំ ឬមានបញ្ហាក្នុងការគេង ឬស្ថានភាពផ្សេងៗដែលរំខានដំណេកពេលយប់។
តិចនិកល្អបំផុតសម្រាប់គេងថ្ងៃ

• គេងថ្ងៃរយៈពេលខ្លី៖ គេងថ្ងៃត្រឹមតែ១០ ទៅ២០នាទីជាការល្អ។ គេងថ្ងៃយូរអាចធ្វើឱ្យយើងរងីរងើក្រោយពីក្រោកពីគេង។ ប៉ុន្តែសម្រាប់មនុស្សពេញវ័យអាចគេងថ្ងៃបានយូរជាងនេះ។
• កុំគេងល្ងាចពេក៖ ការគេងថ្ងៃក្រោយម៉ោង៣ល្ងាចអាចរំខានដល់ការគេងយប់។ កត្តាផ្សេងៗទៀតដែលមានតួនាទីក្នុងសម្រេចថាពេលណាជាពេលល្អសម្រាប់គេងថ្ងៃមានដូចជា តម្រូវការនៃការគេង ទម្លាប់នៃការគេង អាយុ និងការប្រើប្រាស់ថ្នាំជាដើម។
• បង្កើតបរិយាកាសស្ងប់ស្ងាត់៖ យកល្អគួរគេងថ្ងៃនៅកន្លែងស្ងាត់ ងងឹត មានសីតុណ្ហភាពសមរម្យ និងមិនមានអ្វីរំខាន។
ក្រោយក្រោកពីគេងថ្ងៃគួរទុកពេលឱ្យខ្លួនឯងខ្លះមុននឹងបន្តធ្វើសកម្មភាពផ្សេងៗ ជាពិសេសសម្រាប់ការងារដែលត្រូវការឆ្លើយតបភ្លាមៗ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង