វៀតណាម៖ តម្លៃ សាំង របស់ ប្រទេស វៀតណាម បាន ឡើង ថ្លៃ ១០ភាគរយ ដល់ កំណត់ ត្រា ថ្មី មួយ ទៀត កាល ពី ថ្ងៃ សុក្រ ទី១១ ខែមីនា។
តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 បានកើនឡើងពី ២៦.៨៣០ ដុងក្នុងមួយលីត្រ ដល់ ២៩.៨២០ ដុងក្នុងមួយលីត្រ និង E5 RON 92 ពី ២៦.០៧០ដុង ដល់ ២៨.៩៨០ដុង។ (១ ដុល្លារ = ២២.៨៧៥ ដុង)
ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម បានស្នើឱ្យកាត់បន្ថយពន្ធការពារបរិស្ថានលើប្រេងឥន្ធនៈចំនួនពាក់កណ្តាលគឺពី ៤.០០០ ដុងទៅ ២.០០០ ដុងក្នុងមួយលីត្រលើប្រេងសាំង និងពី ២.០០០ ដុងទៅ ១.០០០ ដុងលើប្រេងម៉ាស៊ូត។
ពន្ធការពារបរិស្ថាន រួមជាមួយនឹងពន្ធ និងថ្លៃសេវាផ្សេងទៀត បានបន្ថែមរហូតដល់ ៤៣ ភាគរយនៃតម្លៃលក់រាយប្រេងសាំងនៅក្នុងប្រទេសវៀតណាម។
អាជ្ញាធរវៀតណាម នឹងប្រកាសពីតម្លៃប្រេងសាំងនៅថ្ងៃទី១ ទី១១ និងថ្ងៃទី២១ នៃខែនីមួយៗ ពោលគឺប្រកាស៣ដងក្នុងមួយខែ។ ពីមុន វៀតណាមប្រកាស២ដងក្នុងមួយខែ៕