×

វៀតណាម អនុម័ត​ឱ្យប្រើប្រាស់​ឱសថ​ជំរុញ​អង់ទីករ​ប្រឆាំង​នឹង​កូវីដ១៩​បានយូរអង្វែង

ហាណូយ៖ មន្ទីរពេទ្យនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ Evusheld របស់ក្រុមហ៊ុន AstraZeneca ដើម្បីជំរុញអង់ទីករដែលមានសកម្មភាពប្រឆាំងនឹងមេរោគកូវីដ១៩បានយូរអង្វែង។

មន្ទីរពេទ្យឯកជន ត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលវៀតណាម ដើម្បីចែកចាយថ្នាំនេះ ដែលផ្តល់ការការពារដល់អ្នកដែលមិនអាចទទួលវ៉ាក់សាំងបង្ការកូវីដ១៩បាន សម្រាប់ហេតុផលវេជ្ជសាស្រ្ត (ដូចជា អាឡែស៊ីជាដើម) និងអ្នកដែលរាងកាយរបស់ពួកគេមិនបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ប្រឆាំងនឹងកូវីដ១៩ បន្ទាប់ពីទទួលបានវ៉ាក់សាំង។

ក្រសួង សុខាភិបាល វៀតណាម បាន សង្កត់ ធ្ងន់ ថា Evusheld មិន មែន ជា វ៉ាក់សាំង ទេ ហើយ ក៏ មិន មាន ន័យ ថា ត្រូវ ប្រើ ជំនួស វ៉ាក់សាំងដែរ។ Evusheld ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើចំពោះអ្នកជំងឺដែលមានជំងឺកូវីដ១៩ ឬដើម្បីការពារការឆ្លងមេរោគកូវីដ១៩ ចំពោះអ្នកដែលបានប៉ះពាល់នឹងអ្នកជំងឺវិជ្ជមាននោះទេ។

តម្លៃរបស់វា គឺ ១៩,៧ លាន ដុង (ប្រហែល ៨៦០ ដុល្លារ) ក្នុង មួយ ដូស។ នេះ ជា ថ្លៃ ថ្នាំ ថ្លៃ រដ្ឋបាល និង ថ្លៃ ពិនិត្យ មុន ចាក់ និង ក្រោយ ចាក់។

ប្រទេសវៀតណាម បានផ្ដល់វ៉ាក់សាំងជាង ២០៤លានដូសដល់ប្រជាពលរដ្ឋ ចំនួន ៩៨ លាននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង