×

ប្រទេសចិន ប្រកាស​បិទខ្ទប់​ទីក្រុងធំ​បំផុត​របស់​ខ្លួន ដោយសារ​កូវីដ១៩

សៀងហៃ៖ ប្រទេសចិន បានប្រកាសពីការបិទខ្ទប់ទីក្រុងដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ១៩ ជាងពីរឆ្នាំមុន។

ទីក្រុងសៀងហៃ នឹងត្រូវបិទខ្ទប់ជាពីរដំណាក់កាលក្នុងរយៈពេល ៩ថ្ងៃ ខណៈដែលអាជ្ញាធរ កំពុងអនុវត្តការធ្វើតេស្តកូវីដ១៩។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នេះ បានប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងអស់រយៈពេលជិតមួយខែ ទោះបីជាចំនួនករណី មិនខ្ពស់ក៏ដោយ។

រហូតមកដល់ពេលនេះ អាជ្ញាធរចិន បានបិទខ្ទប់ទីក្រុងដែលមានប្រជាជនប្រហែល ២៥លាននាក់ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចមានអស្ថិរភាព។ ទីក្រុងសៀងហៃ បានកត់ត្រាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់របស់ខ្លួន កាលពីថ្ងៃសៅរ៍ ចាប់តាំងពីការរាតត្បាតលើកដំបូងមក។

ការបិទខ្ទប់ នឹងកើតឡើងជាពីរដំណាក់កាល ដោយផ្នែកខាងកើតនៃទីក្រុង ស្ថិតនៅក្រោមការរឹតបន្តឹង ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា និងផ្នែកខាងលិច ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៥ ខែមេសា។ ការដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាក ហើយក្រុមហ៊ុន និងរោងចក្រ ត្រូវតែបញ្ឈប់ប្រតិបត្តិការ ឬធ្វើការតាមអនឡាញ។

ទីក្រុងសៀងហៃ បានកត់ត្រាអ្នកឆ្លងកូវីដ១៩ ចំនួន ២.៦៣១ករណីស្មើនឹង ៦០% នៃការឆ្លងសរុបប្រចាំថ្ងៃនៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង