×

ការ Boost ផុសលើ Facebook នៅកម្ពុជា ចាប់ពី​ថ្ងៃទី១មេសា​២០២២តទៅ នឹង​ត្រូវគិត​ពន្ធបន្ថែម ១០%

ភ្នំពេញ៖ Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook និង Instagram បានឆ្លើយតបនឹងអ្នកប្រើប្រាស់ម្នាក់ ទាក់ទងនឹងការប្រមូលពន្ធលើតម្លៃបន្ថែម (VAT) ចំពោះអ្នកដែលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្ដាញសង្គមដែលជារបស់ Meta ទាំងអស់ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះតទៅ។

យោងតាមព័ត៌មាននេះដែលចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម Facebook និងបណ្ដាញសារព័ត៌មានមួយចំនួននៅថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា ពន្ធលើតម្លៃបន្ថែម (VAT) នៅកម្ពុជារបស់ Meta ស្មើនឹង ១០% នៃតម្លៃសេវាផ្សព្វផ្សាយ។ Meta បន្ថែមថា អាជ្ញាធរកម្ពុជា នឹងប្រកាសជាផ្លូវការជុំវិញបញ្ហានេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង