×

កម្ពុជា អាចនឹង​មាន​ភ្លៀងធ្លាក់​ខ្សោយ​ទៅ​មធ្យម ជាមួយ​នឹង​សីតុណ្ហភាព​ចន្លោះ ២២-២៣អង្សា​នៅពេលព្រឹក សប្ដាហ៍​នេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់។ នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C សីតុណ្ហភាពអតិបរមា មាន ៣៣-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។ ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C ។ នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង