ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងអាជ្ញាធរខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និង ការបន្តអនុវត្តវិធានការចំបាច់នានា។
យ៉ាងណាមិញ បណ្ដារាជធានី ខេត្ត ក្រៅពីខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ត្រូវបន្តពាក់ម៉ាស់ និងអនុវត្តវិធានការ ៣ការពារ ៣កុំ រហូតដល់មានសេចក្ដីសម្រេចផ្សេងទៀត៕