×

កាហ្វេ២៤ម៉ោង ក្លាយ​ជា​ការពេញនិយម​របស់​យុវជន​ធ្វើការ​ដាច់យប់​នៅ​ប្រទេសវៀតណាម

វៀតណាម៖ ហាងកាហ្វេ២៤ម៉ោង បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងទីក្រុងហូជីមិញ អំឡុងឆ្នាំ២០១២ ហើយបានក្លាយជាការពេញនិយមកាលពី ២ឆ្នាំមុន។ វាក៏ដោយសារតែ យុវជននៅប្រទេសវៀតណាម មានតម្រូវការកន្លែងផ្ដោតលើការងារ ការសិក្សា ឬគ្រាន់តែចំណាយពេលមួយយប់។

យោងតាមសារព័ត៌មាន Vietnam Express បានរាយការណ៍ថា ហាងកាហ្វេនីមួយៗជាធម្មតាមាន ៤ ឬ ៥សាខា ដែលភាគច្រើនទីប្រជុំជន ឬជិតសាកលវិទ្យាល័យ។ ជាធម្មតា ហាងកាហ្វេ ២៤ម៉ោងនេះ មានសមត្ថភាពទទួលភ្ញៀវចន្លោះពី ៤០ ទៅ ៥០នាក់ ហើយចាប់ផ្តើមអ៊ូអរប្រហែលម៉ោង ៩យប់។ ភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន និងក្រុមអាយុផ្សេងៗគ្នា ប៉ុន្តែភាគច្រើនជាសិស្ស និងបុគ្គលិកក្រុមហ៊ុន។

នៅក្នុងខែមីនា ឆ្នាំ២០១២ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Illinois នៅសហរដ្ឋអាមេរិក បានបោះពុម្ពផ្សាយការសិក្សាមួយ នៅក្នុង Journal of Consumer Research ដែលជាទស្សនាវដ្តីសិក្សាដែលស្រាវជ្រាវលើទិដ្ឋភាពផ្លូវចិត្តនៃអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ ការសិក្សានេះ រកឃើញថា កម្រិតសំឡេងរំខានជុំវិញមធ្យម ៥០-៧០ decibels នៅហាងកាហ្វេ បានបង្កើនផលិតភាព និងការច្នៃប្រឌិត។

លោកវេជ្ជបណ្ឌិត Kobe Desender នៃសាកលវិទ្យាល័យ Hamburg របស់ប្រទេសអាល្លឺម៉ង់ បាននិយាយនៅក្នុងការសិក្សាមួយថា ការមើលឃើញមនុស្សជាច្រើន ធ្វើការយ៉ាងសកម្មនៅក្នុងកន្លែងសាធារណៈ ដូចជាហាងកាហ្វេ ធ្វើឱ្យមនុស្សម្នាក់កាន់តែមានផលិតភាព៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង