×

ភោជនីយដ្ឋាន​របស់​ម្ចាស់​ជាជនជាតិរុស្សី ផ្ដល់​ការងារ​ជូន​ជនភ្លៀសខ្លួន​អ៊ុយក្រែន

ជប៉ុន៖ កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋានមួយក្នុងទីក្រុងជីបា ប្រទេសជប៉ុន ដែលគ្រប់គ្រងជនជាតិរុស្សី បានប្រកាសផ្ដល់ការងារជូនជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន ដើម្បីសម្តែងការប្រឆាំងទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។

អ្នកស្រី Anastasia និងកូនស្រី Daiana Stetsyuk ដែលមានអាយុ ៤០ឆ្នាំ និង ២០ឆ្នាំ បានបើកដំណើរការភោជនីយដ្ឋានបែបរុស្ស៊ី កាលពី ៤ឆ្នាំមុន។ អ្នកស្រី Daiana កើតនៅទីក្រុង Khabarovsk ភាគខាងកើតប្រទេសរុស្សី និងបានមករស់នៅប្រទេសជប៉ុន។ ឪពុករបស់អ្នកស្រី Anastasia ជាជនជាតិអ៊ុយក្រែន ហើយនាងមានសាច់ញាត្តិ និងមិត្តភក្តិនៅក្នុងប្រទេសអ៊ុយក្រែន។

រហូតមកដល់ពេលនេះ ពួកគេបានជួបជាមួយជនជាតិអ៊ុយក្រែន ជាង ១០នាក់ ដែលបានភៀសខ្លួនពីសង្គ្រាម។ បុគ្គលរបស់ពួកគេ មិនត្រូវការសមត្ថភាពក្នុងការនិយាយភាសាជប៉ុនទេ។ ពួកគេ មានបំណងជួលមនុស្សឱ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង