×

ភ្នែកស្រលៀង ឬកែក មកពីអ្វី ហើយ​ព្យាបាល​កើតអត់?

គ្នាយើងមានឆ្ងល់អត់ ហេតុអីបានភ្នែកមនុស្សយើង មានអ្នកខ្លះស្រលៀងភ្នែក ដែលចាស់ៗចំណាំហៅថា ភ្នែកកែកនោះ? អ្នកមានភ្នែកស្រលៀងអាចមើលឃើញច្បាស់ទេ? ចុះអាចព្យាបាលជាអត់?

១- មូលហេតុធ្វើឱ្យភ្នែកស្រលៀង

ជំងឺភ្នែកស្រលៀងកើតឡើងដោយសារសាច់ដុំភ្នែកមិនប្រក្រតី ទៅជាទាញគ្រាប់ផ្នែកម្ខាងឱ្យចូល ឬចេញខុសទិស ពេលសម្លឹងម្តងៗភ្នែកមិនអាចសម្លឹងមកត្រង់បានទេ ពេលខ្លះមើលឃើញរូបភាពបែកជា២។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឱ្យដឹងថា ជំងឺភ្នែកស្រលៀង អាចកើតមានទាំងលើកូនក្មេង និងមនុស្សធំ ចំពោះមូលហេតុវិញអាចមកពីកត្តាច្រើនយ៉ាងដូចជា៖
– ស្រលៀងពីកំណើត
– មានជំងឺទាក់ទងនឹងខួរក្បាល ធ្វើឱ្យទាញសរសៃភ្នែក
– មានជំងឺពកក
– មិនព្យាបាលភ្នែកម្ញ៉ួប (ម្ញ៉ូបជិត ឬម្ញ៉ូបឆ្ងាយ)
– ដុះសាច់ក្នុងបាតភ្នែក
– ខ្សោយសាច់ដុំភ្នែក។

២- ការព្យាបាលជំងឺភ្នែកស្រលៀង

ជំងឺភ្នែកស្រលៀងមិនអាចព្យាបាលឱ្យល្អ ១០០% ដូចដើមនោះទេ ការព្យាបាលគ្រាន់តែអាចកាត់បន្ថយកម្រិតស្រលៀងនៃភ្នែក ធ្វើឱ្យភ្នែកមើលឃើញច្បាស់ជាងមុន ដោយការវះកាត់បន្ធូរ ឬបន្តឹងសាច់ដុំភ្នែក៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង