ថៃ៖ បុរសម្នាក់រស់នៅខេត្ត Ang Thong ភាគកណ្តាលប្រទេសថៃ ជឿថា សត្វពីងពាងក្នុងព្រៃ អាចទស្សន៍ទាយពីអនាគតបាន។ រហូតមកដល់ពេលនេះ សត្វពីងពាង Tarantula បានធ្វើការទស្សន៍ទាយឆ្នោតចំនួនពីរដងហើយ។ បុរសនោះបានរង់ចាំទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យអ្នកទស្សន៍ទាយរបស់គាត់ ចេញមកខាងក្រៅ ដើម្បីបង្ហាញពីលេខឆ្នោត។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃ បានរាយការណ៍ថា នៅពេលដែលបុរសនោះ ចង់ឱ្យសត្វពីងពាង Tarantulas ដើម្បីធ្វើការទស្សន៍ទាយឆ្នោត គាត់បានធ្វើពិធីមួយសម្រាប់វា នៅខាងក្រៅរន្ធតូចមួយ នៅក្នុងព្រៃខាងក្រោយចេតិយមួយ នៅក្នុងស្រុក Phothong ។ បុរសនោះ បានអុជទៀន និងធូប ហើយបន់ស្រន់ដល់សត្វពីងពាង។
បន្ទាប់មកគាត់ បានដាក់លេខ ០ ដល់ ៩ ដែលសរសេរលើក្រដាសចូលទៅក្នុងរន្ធរបស់វា។ គាត់រង់ចាំពីងពាងចេញពីរន្ធ ដោយអត់ធ្មត់ ហើយនៅពេលដែលសត្វពីងពាងចេញមក វាបាននាំក្រដាសដែលបានសរសេរលេខនោះ ចេញមកផងដែរ។
លើកទីមួយ វាបានចេញពីរន្ធដោយក្ដាប់ក្រដាសចំនួន៣ គឺលេខ ៣, ១ និង ៩ ។ លើកទីពីរ សត្វពីងពាង ចេញមកជាមួយនឹងលេខ ៨ និង ៣ ។ ខណៈឆ្នោតនៅក្នុងប្រទេសថៃ មានប្រភេទទាំង ៣ខ្ទង់ និង ២ខ្ទង់។
យ៉ាងណាមិញ ប្រភេទសត្វពីងពាងមួយចំនួន អាចមានពិស ដែលអាចបង្កគ្រោះថ្នាក់បានប្រសិនបើពួកវាខាំ៕
(ទស្សនាវីដេអូ)