×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ត្រីប្រាធំ ដែល​ស្ថិត​ក្នុងបញ្ជីក្រហម ត្រូវបាន​រកឃើញ​នៅក្នុង​ទន្លេសាប និងទន្លេមេគង្គ

ភ្នំពេញ៖ ការសិក្សាថ្មីមួយ ដែលគាំទ្រដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានកត់ត្រានាពេលថ្មីៗនេះនូវការថយចុះនៃបរិមាណ និងទំហំនៃត្រីប្រាធំ ដោយការវិភាគព័ត៌មានបានមកពីការចាប់ត្រីរយៈពេលវែង និងការតាមដានកូនត្រីល្អិតនៅក្នុងទន្លេសាប និងទន្លេមេគង្គក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

ការចាប់ត្រីសរុបប្រចាំឆ្នាំបានថយចុះពី ២៣៦.៩៥២គីឡូក្រាម ក្នុងរដូវនេសាទឆ្នាំ ២០០០-២០០១ មកនៅត្រឹម ៧.២៩៣គីឡូក្រាមក្នុងរដូវនេសាទឆ្នាំ ២០១៧-២០១៨ ។ លើសពីនេះ ប្រវែងខ្លួនជាមធ្យមបានថយចុះពី ៣១ សង់ទីម៉ែត្រក្នុងឆ្នាំ ២០០១ មកនៅ ១៣ សង់ទីម៉ែត្រនៅឆ្នាំ ២០១៩ ។ បរិមាណដ៍ច្រើនសន្ធឹកសន្ធាប់នៃកូនត្រីល្អិតៗរបស់ត្រីប្រាធំ ក៏បានធ្លាក់ចុះផងដែរក្នុងអំឡុងពេលនេះ ម៉្យាងទៀតទឹកជន់ត្រូវបានគេរកឃើញថាមានទំនាក់ទំនង នឹងភាពសម្បូរហូរហៀនៃប្រភេទត្រីប្រាធំនេះ។

ការសិក្សានេះគូសបញ្ជាក់ថា ការគ្រប់គ្រងជលផល និងសកម្មភាពអភិរក្សប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ដើម្បីរក្សាច្រករបៀងនៃការផ្លាស់ទី កន្លែងពងកូន លំហូរទឹក និងកូនត្រីល្អិតៗដែលរសាត់តាមដងទន្លេមេគង្គនិង ដើម្បីអភិរក្សចំនួនត្រីប្រាធំធម្មជាតិនៅក្នុងអាងទន្លេមេគង្គក្រោម។

ត្រីប្រាធំ ដែលមានឈ្មោះវិទ្យាសាស្ត្រ Pangasianodon hypothalamus គឺជាប្រភេទត្រីប្រាដ៏សំខាន់នៅក្នុងទន្លេមេគង្គ និងគាំទ្រដល់ការនេសាទជាលក្ខណៈពាណិជ្ជកម្មដ៏សំខាន់មួយ។ ប្រព័ន្ធទន្លេមេគង្គលើរបស់កម្ពុជាទំនងជាជម្រកចុងក្រោយបង្អស់លើពិភពលោករបស់ត្រីប្រាធំធម្មជាតិប្រភេទនេះ។ ទោះបីជាត្រីប្រាធំ ត្រូវបានវាយតម្លៃថាជា “ប្រភេទជិតផុតពូជ” ដោយបញ្ជីក្រហមរបស់ អង្គការ IUCN ក៏ដោយ ក៏ស្ថានភាពនៃចំនួនរបស់ពួកវានៅក្នុងប្រព័ន្ធមេគង្គកម្ពុជាមិនត្រូវបានគេដឹងច្បាស់នោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង