×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វៀតណាម ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​៦ភាគរយ​ដល់​កម្មករ

វៀតណាម៖ ចាប់ពីនៅដើមខែកក្កដា ឆ្នាំ២០២២ ប្រទេសវៀតណាម នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ចំនួន ៦ភាគរយ នៃប្រាក់ឈ្នួលអប្បបរមាចាស់។

រដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យលើសេចក្ដីប្រកាសពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតដែលកំពុងធ្វើការក្រោមកិច្ចសន្យាការងារ។ នេះនឹងជាការដំឡើងប្រាក់ឈ្នួលអប្បបរមាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំនៅប្រទេសវៀតណាម ក្រោយវិបត្តិកូវីដ១៩បានធូរស្រាល។

ការកើនឡើងនេះគឺស្មើនឹងការកើនឡើងរវាង ១៨០.០០០ ដុង (៧,៧ ដុល្លារ) និង ២៦០.០០០ ដុង (១១,២ ដុល្លារ)។

ជាមួយនឹងការកើនឡើងនេះ ប្រាក់ឈ្នួលអប្បបរមា នឹងកើនឡើងដល់ចន្លោះពី ៣,២៥ លានដុង (១៤២ដុល្លារ) ទៅ ៤,៦៨លានដុង (២០១.៦ដុល្លារ) អាស្រ័យទៅតាមតំបន់ផ្សេងៗគ្នា៕

ប្រភព៖ Tuoitre News

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង