ភ្នំពេញ៖ ត្រីរៀលដែលមានឈ្មោះជាភាសាអង់គ្លេសថា Small mud carps និងឈ្មោះវិទ្យាសាស្ត្រ Henicorhynchus entmema and H. siamensis គឺជាប្រភេទត្រីដ៏សំខាន់បំផុតក្នុងលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា។
ត្រីទាំងពីរប្រភេទសត្វ នេះក៏មានសារសំខាន់ផងដែរចំពោះអេកូឡូស៊ីនៃអាងទន្លេមេគង្គ និងសន្តិសុខស្បៀងសម្រាប់ប្រជាជនរស់នៅក្នុងតំបន់។
ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានវិភាគលើរបាយត្រីពីរប្រភេទនេះ នៅទូទាំងប្រទេសកម្ពុជាដោយផ្អែកលើ កំណត់ត្រា ផលចាប់ត្រីដែលប្រមូលបានពីទីតាំងចំនួន២២ ចាប់ពីឆ្នាំ២០០៧ ដល់ ២០១៥។ ការសិក្សាបានបង្ហាញថា សត្វត្រីទាំងពីរប្រភេទនេះ សម្បូរនៅតាមទីតាំងខុសៗគ្នា ហើយក៏ធ្លាក់ចុះ និងនៅមានស្ថិរភាពនៅកន្លែងខុសគ្នាផ្សេងៗទៀត។
លទ្ធផលនៃការសិក្សាសង្កត់ធ្ងន់ ពីចំពោះរបៀបគ្រប់គ្រងត្រីពីរប្រភេទសត្វនេះ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខស្បៀងក្នុងតំបន់។ ជាពិសេស ការគ្រប់គ្រងជលផល និងការធ្វើផែនការអភិរក្សគួរតែផ្តោតលើតំបន់ ដែលសម្បូរត្រីតាមប្រភេទនីមួយៗ (ឧ. ទីតាំងមួយចំនួននៅក្នុងទន្លេសាប និងខ្សែទឹកទន្លេមេគង្គមេចំពោះត្រី H. entmema និងកន្លែងមួយចំនួននៅតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ភាគខាងត្បូងនៃបឹងទន្លេសាបសម្រាប់ ត្រីរៀលតុប H. siamensis) ហើយគួរតែគាំទ្រដល់ជម្រកសំខាន់ៗ ដូចជាដោយការរក្សាលំហូរទឹកតាមរដូវ និងដែលអាចព្យាករណ៍បាននៅក្នុងអាងទន្លេមេគង្គក្រោម៕