×

តម្លៃសាំង​នៅដដែល ខណៈម៉ាស៊ូត ឡើង ២០០រៀល​ទៀត នៅថ្ងៃនេះ

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥៨០០ រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៦៣០០រៀល ក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.៨០០ រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៦.១០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតា មិនមានការប្រែប្រួលទេ និងតម្លៃម៉ាស៊ូត ឡើង ២០០រៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង