×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

អាហារ ៥មុខនេះ អាច​ប៉ះពាល់​​ការផ្ចង់អារម្មណ៍ និង​ខួរក្បាល

ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់បំផុតសម្រាប់រាងកាយរបស់យើង ដែលប្រៀបដូចជាម៉ាស៊ីនគ្រប់គ្រងលើមុខងារនីមួយៗមិនថាការគិត ការផ្ដោតអារម្មណ៍ ឬចង្វាក់បេះដូង គឺអ្វីគ្រប់យ៉ាងត្រូវបានភ្ជាប់ទៅខួរក្បាល។ ដូចគ្នាដែរ យើងគួរតែដឹងពីប្រភេទអាហារណាដែលល្អចំពោះខួរក្បាល និងអាហារណាខ្លះដែលប៉ះពាល់ដល់ការផ្ចង់អារម្មណ៍ និងខួរក្បាល។ អាហារទាំង៥ នេះអាចនិងផ្ដល់ផលប៉ះពាល់ដល់ខួរក្បាលប្រសិនបើគ្នាយើងនៅតែបន្តញាំច្រើន។

១.ភេសជ្ជៈមានជាតិស្ករ
ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង ទឹកសូដា គឺភេសជ្ជៈដែលមានរសជាតិផ្អែម ទើបគ្នាយើងភាគច្រើនញាំជាប្រចាំជំនួសឱ្យការផឹកទឹក។ ដោយរសជាតិផ្អែមរបស់វាធ្វើឱ្យយើងភ្លេចខ្លួន និងមិនបានគិតដល់ហានិភ័យផ្សេងៗដល់សុខភាពនោះទេ។ ភេសជ្ជៈមានជាតិស្ករទាំងនេះអាចនឹងរួមចំណែកបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង ជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាល ដែលអាចជាមូលហេតុបង្កើនហានិភ័យនៃការភ្លេចភ្លាំងផងដែរ។ ដើម្បីកាត់បន្ថយ ការញ៉ាំភេសជ្ជៈមានជាតិផ្អែមទាំងនេះយើងអាចញ៉ាំផ្លែឈឺស្រស់ជំនួសវិញ បើចង់បំពេញជាតិស្ករ។

២.ការញាំប្រៃ
គ្នាយើងដឹងហើយថាអាហារប្រៃប៉ះពាល់ដល់សម្ពាធឈាម និងបេះដូង។ ការញ៉ាំជាតិសូដ្យូមច្រើនអាចនឹងជះឥទ្ធិពលដល់ការគិត ការយល់ដឹង និងភាពវៃឆ្លាតរបស់យើង។ បើតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថាការញាំប្រៃពេក នឹងជាតិនីកូទីនច្រើនអាចនិងបង្កគ្រោះថ្នាក់ដល់សុខភាព។

៣.ជាតិអាល់កុល
ដូចដែលគ្នាយើងធ្លាប់បានដឹងរួចមកហើយថាការញាំគ្រឿងស្រវឹងច្រើនហួសកម្រិតអាចនឹងប៉ះពាល់ដល់ខួរក្បាលរបស់យើង។ គ្រឿងស្រវឹងអាចនឹងមានផលរំខានដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទ និងអ្វីៗជាច្រើនទៀត ហើយវាក៏បណ្ដាលឱ្យខ្វះវីតាមីនB1ដែលជាផលបង្កឲ្យមានជំងឺខួរក្បាលដោយសារតែការញាំគ្រឿងស្រវឹងច្រើន។

៤.អាហារកែច្នៃ
គ្នាយើងភាគច្រើនចូលចិត្តញាំអាហារកែច្នៃច្រើន តែមានដឹងទេថាវាអាចជាបញ្ហាបង្កើនជាតិកូលេស្តេរ៉ូលក្នុងរាងកាយ។អាហារទាំងនេះអាចនិងអាក្រក់បំផុតសម្រាប់ខួរក្បាលរបស់យើងដោយវប៉ះពាល់ដល់ការឆ្លុះបញ្ចាំងនៃមុខងារឆ្លើយតប និងបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ នៅពេលយើងញ៉ាំច្រើនពេកក្នុងរយៈពេលយូរវាអាចនិងធ្វើឱ្យខួរក្បាលរបស់យើងរួញតូចដែលស្រដៀងទៅនឹងជំងឺសរសៃប្រសាទផងដែរ។

៥.ជាតិនីកូទីន
ជាតិនីកូទីនអាចធ្វើឱ្យមានផលប៉ះពាល់ដល់ខួរក្បាលរបស់យើង ដោយវារំខានដល់ខួរក្បាល ដូចជាការគ្រប់គ្រងអារម្មណ៍ បន្ថយលំហូរឈាម គ្លុយកូស និងអុកស៊ីសែននៅក្នុងខ្លួនយើង។
អាហារល្អសម្រាប់ខួរក្បាល
បើតាមសាកលវិទ្យាល័យHarvard អាហារល្អចំពោះខួរក្បាលមានដូចជាបន្លែស្លឹកបៃតង ផ្លែឈើ ខ្លាញ់ត្រី តែ និងកាហ្វេ និងគ្រាប់ផ្លែឈើ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង