×

ការសិក្សា៖ វ៉ាក់សាំង​កូវីដ១៩ ជួយ​ជីវិត​មនុស្ស​ជិត ២០លាននាក់

អង់គ្លេស៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet Infectious Diseases បានរកឃើញថា វ៉ាក់សាំងបង្ការកូវីដ១៩ បានកាត់បន្ថយចំនួនអ្នកស្លា ប់ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ជិត ២០ លាននាក់។

អ្នកស្រាវជ្រាវបាននិយាយថា នៅឆ្នាំដំបូងនៃកម្មវិធីចាក់វ៉ាក់សាំង មនុស្ស ១៩,៨ លាននាក់ ត្រូវបានការពារពីការស្លាប់ នៅទូទាំងពិភពលោក។ នេះបើយោងតាមការប៉ាន់ស្មានលើសពី ១៨៥ ប្រទេសនិងតំបន់។

ខណៈនៅក្នុងប្រទេសឥណ្ឌា វ៉ាក់សាំងបង្ការកូវីដ១៩ បានការពារការស្លាប់ជាង ៤លាននាក់ ក្នុងឆ្នាំ២០២១។

ការសិក្សានេះ បានប៉ាន់ស្មានចំនួនអ្នកស្លាប់ដែលត្រូវបានការពារ នៅចន្លោះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាឆ្នាំដំបូងដែលវ៉ាក់សាំងត្រូវបានចែកចាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង