ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្ដល់ម៉ាស៊ីន X-ray ឌីជីថលទំនើបចំនួន ៦គ្រឿង ដល់មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន និងមន្ទីរសុខាភិបាលខេត្ត នៅរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនានេះ។
ម៉ាស៊ីន X-ray ចល័តនឹងពិនិត្យ និងធ្វើរោគវិនិច្ឆ័យសម្រាប់ជំងឺរបេង និងបំពេញបន្ថែមទម្រង់នៃការធ្វើតេស្តរោគវិនិច្ឆ័យផ្សេងទៀត។ វានឹងកាត់បន្ថយបន្ទុកការងារសម្រាប់អ្នកបច្ចេកទេសកាំរស្មីអ៊ិច និងការធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យ។
ប្រទេសកម្ពុជាលែងស្ថិតក្នុងបញ្ជីសាកលនៃបណ្តាប្រទេសដែលមានបន្ទុកខ្ពស់ខាងជំងឺរបេងទាំង ៣០ ទៀតហើយ។ ទោះជាយ៉ាងនេះក្តី នៅតែមានករណីរបេងប្រមាណ ២ម៉ឺនករណី នៅក្នុងប្រទេស៕