×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

សញ្ញា​ព្រមាន​នៃ​ក្រួស​តម្រងនោម គ្នាយើង​គួរ​ប្រុងប្រយ័ត្ន

ក្រួសតម្រងនោមអាចធ្វើឱ្យយើងគេងមិនលក់ និងបង្កជាការឈឺចាប់ដែលពិបាកនឹងទ្រាំបាន។ ពិតណាស់ បញ្ហាមួយនេះ អាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែអ្វីដែលយើងគួរយកចិត្តទុកដាក់នោះ គឺការដឹងពីវត្តមាននៃក្រួសតម្រងនោមនៅដំណាក់កាលដំបូង ដើម្បីទទួលការព្យាបាលទាន់ពេលវេលា។

អ្វីទៅជាក្រួសតម្រងនោម?
ក្រួសតម្រងនោមជាការប្រមូលផ្ដុំនៃអំបិល និងសារធាតុរ៉ែ ហើយក្រួសនេះផ្សំពីកាល់ស្យូម ឬអាស៊ីដអ៊ុយរិច។ ជាទូទៅ ក្រួសតម្រងនោមកកើតឡើងនៅក្នុងតម្រងនោម និងអាចធ្វើដំណើរទៅកាន់ផ្នែកផ្សេងទៀតនៃផ្លូវទឹកនោម នៅពេលដែលមានសារធាតុរ៉ែកកកុញនៅក្នុងទឹកនោមច្រើនពេក ដោយសារតែយើងផឹកទឹកមិនគ្រប់គ្រាន់។

អ្នកណាខ្លះប្រឈមនឹងហានិភ័យនៃការកើតក្រួសតម្រងនោម?
ក្រួសតម្រងនោមជាធម្មតា អាចកើតលើអ្នកមានជំងឺទឹកនោមផ្អែម ឬធាត់ជ្រុល។ ប្រសិនបើក្រួសមានទំហំតូចនោះ វាមិនបង្កឱ្យមានរោគសញ្ញាណាមួយឡើយ ប៉ុន្តែបើក្រួសទៅដល់បង្ហួរនោម វាអាចបង្កឱ្យមានការឈឺចាប់ និងមានរោគសញ្ញាផ្សេងៗ។
ក្រួសតម្រងនោមទំហំតូច អាចចេញពីប្លោកនោមទៅកាន់បង្ហួរនោម និងចេញមកក្រៅតាមរយៈទឹកនោម។ ភាគច្រើន ក្រួសនឹងចេញពីរាងកាយដោយឯកឯងក្នុងរយៈពេលពី៣១ ទៅ៤៥ថ្ងៃ។ យ៉ាងណាមិញ បើក្រួសមិនចេញមកតាមទឹកនោមក្នុងរយៈពេលនេះទេ យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។

រោគសញ្ញាព្រមាននៃក្រួសតម្រង
• ឈឺចាប់នៅខ្នង និងពោះ
• ឈឺចាប់ ឬក្រហាយនៅពេលនោម
• នោមមានឈាម
• ទឹកនោមល្អក់ ឬមានក្លិនមិនល្អ

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង