×

តម្លៃ​ម៉ាស៊ូត​ចុះវិញ​ហើយ ខណៈ​សាំង​មិនមាន​ការប្រែប្រួល

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥៨០០ រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៦២០០រៀល ក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.៨០០ រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៦.៣០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតា មិនមានការប្រែប្រួលទេ និងតម្លៃម៉ាស៊ូត ចុះ ១០០រៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង