×

ដំណឹងល្អ! សាំងធម្មតា ចុះ ៥៥០ រៀល ខណៈ​ម៉ាស៊ូត ចុះ ៦០០ រៀល

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥២៥០ រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥៦០០រៀល ក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.៨០០ រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៦.២០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតា បានចុះ ៥៥០ រៀល និងតម្លៃម៉ាស៊ូត ចុះ ៦០០ រៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង