×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

បើ​កើតស្ត្រេស​ត្រូវ​ឆាប់​ដោះស្រាយ ទុកយូរ​ប៉ះពាល់​ក្រពះ​ពោះវៀន

មិនថាយើងកើតស្ត្រេសរយៈពេលវែង ឬខ្លីនោះទេ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពពោះវៀនតែម្ដង។ បើគ្នាយើងកើតស្រ្តេសត្រូវឆាប់រកវិធីរំសាយអារម្មណ៍មួយនេះចេញ បើមិនចង់ឱ្យប៉ះពាល់សុខភាពរបស់ខ្លួនទេនោះ។

១. ស្ត្រេស និងសុខភាពពោះវៀន
ផលប៉ះពាល់របស់ស្រ្តេសមកលើសុខភាពពោះវៀន គឺអាស្រ័យលើរយៈពេលនេះការកើតស្រ្តេសរបស់យើងដែរ៖
• ស្ត្រេសរយៈពេលខ្លី៖ អាចធ្វើឱ្យយើងបាត់បង់ចំណង់អាហារ និងការរំលាយអាហារយឺតជាងធម្មតា។
• ស្ត្រេសរយៈពេលវែង៖ អាចភ្ញោចឱ្យមានបញ្ហានានាលើប្រព័ន្ធរំលាយអាហារ ដូចជាទល់លាមក រាក មិនរំលាយអាហារ និងឈឺក្រពះ។
• ស្ត្រេសរ៉ាំរ៉ៃ៖ ស្ត្រេសកាន់តែយូរនាំឱ្យយើងមានបញ្ហាក្រពះពោះវៀនកាន់តែច្រើនទៀត ដូចជាហើមពោះ ឈឺក្នុងពោះ និងទល់លាមក ឬរាក ឬអាចទាំងពីរព្រមគ្នា និងជំងឺប្រព័ន្ធរំលាយអាហារផ្សេងទៀត។

២. ដោះស្រាយបញ្ហាស្រ្តេស
បើគ្នាយើងសង្កេតឃើញថាស្រ្តេសបានធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ អាចសាកល្បងវិធីបីយ៉ាងខាងក្រោមនេះ។
ហាត់ប្រាណ
ដើម្បីជំរុញ និងគាំទ្រដល់ការរំលាយអាហារ ការបញ្ចេញសកម្មភាពរាងកាយប្រចាំថ្ងៃបានគ្រប់គ្រាន់នឹងអាចជួយដោះស្រាយបានដែរ។ ការហាត់ប្រាណបែបសាមញ្ញៗ ដូចជាដើរ ឬរត់ សុទ្ធតែមានប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ។
ញ៉ាំអាហារមាន Prebiotics និង Probiotics
ដូចគ្នាដែរ របបអាហារអាចជួយដល់បាក់តេរីល្អក្នុងពោះវៀន មានដូចជា Prebiotics និង Probiotics។ បន្លែ និងផ្លែឈើ ដូចជាទំពាំងបារាំង ចេក ខ្ទឹមស និងខ្ទឹមបារាំង សុទ្ធតែមានផ្ទុក prebiotics ហើយអាហារដូចជាយ៉ាអួរ និងគីមឈី ជាដើម មានផ្ទុកprobiotics។
សារធាតុទាំងពីរយ៉ាងនេះ អាចជួយបង្កើតបរិស្ថានល្អ សម្រាប់បាក់តេរីល្អក្នុងពោះវៀនលូតលាស់កាន់តែច្រើន និងជួយដល់ការរំលាយអាហារ។

៣. កុំជក់បារី
បើសិនជាដោយសារតែស្ត្រេសធ្វើឱ្យគ្នាយើងចាប់យកបារីជាមិត្ត នោះគ្នាយើងគួរគិតឡើងវិញ។ ជំងឺបេះដូង និងជំងឺប្រព័ន្ធផ្លូវដង្ហើមភាគច្រើនមានទំនាក់ទំនងនឹងការជក់បារី។ បន្ថែមពីនេះ ការស្រាវជ្រាវក៏បានរកឃើញដែរថា ទម្លាប់មិនល្អនេះក៏អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែរ។
ការជក់បារី អាចធ្វើឱ្យយើងមានហានិភ័យកើតជំងឺដំបៅក្រពះ ជំងឺប្រព័ន្ធរំលាយអាហារផ្សេងៗ និងជំងឺមហារីក។ បើយើងជាអ្នកជក់បារី សូមប្រឹក្សាជាមួយគ្រូពេទ្យពីវិធីកាត់បន្ថយការជក់បារី និងឈានដក់ការផ្ដាច់បារីបានដោយជោគជ័យ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង