វីរុសអុតស្វាកំពុងតែរាលដាលនៅបណ្ដាប្រទេសចំនួន៧៥ និងមានករណីឆ្លងយ៉ាងហោចណាស់១៦ ០០០ករណី នេះបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO)។ តើជំងឺអុតស្វាបង្កផលវិបាកអ្វីខ្លះនៅពេលឆ្លង? តើវីរុសនេះ ពិតជាបំផ្លាញសួតមែនដែរឬទេ?
តើជំងឺអុតស្វាអាចធ្វើឱ្យខូចសួតទេ?
ពិតណាស់ វីរុសអុតស្វា មិនឆ្លងតាមខ្យល់អាកាសដូចទៅនឹងវីរុសកូវីដ-១៩ ឡើយ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីៗបានបង្ហាញពីរបៀបដែលមេរោគនេះចូលទៅបំផ្លាញសួត ក្នុងអំឡុងពេលឆ្លង។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា វីរុសអុតស្វាមិនត្រឹមតែបង្កើនការផលិតប្រូតេអ៊ីនដែលពាក់ព័ន្ធនឹងការបង្កការរលាកធ្ងន់ធ្ងរនៅក្នុងសួតប៉ុណ្ណោះទេ វាក៏កាត់បន្ថយការផលិតប្រូតេអ៊ីនដែលរក្សាជាលិកាសួតដែលល្អ និងមានជាតិរម្អិលផងដែរ។
ទន្ទឹមនឹងនេះដែរ ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីMolecular & Cellular Proteomics ក៏បានឱ្យដឹងថា វីរុសអុតស្វាអាចបណ្ដាលឱ្យរលាកសួតធ្ងន់ធ្ងរ និងនាំឱ្យកើតជំងឺរលាកសួតថែមទៀតផង។រោគសញ្ញាធ្ងន់ធ្ងរនៃការឆ្លងវីរុសអុតស្វា
រោគសញ្ញាមិនប្រក្រតី និងធ្ងន់ធ្ងរមួយចំនួន ដែលអ្នកជំងឺអាចជួបប្រទះ រួមមាន៖
• ការបង្ករោគក្នុងឈាម
• ជំងឺរលាកខួរក្បាល
• រលាកទងសួត និងសាច់សួត
• ការបង្ករោគលើកញ្ចក់ភ្នែកដែលអាចធ្វើឱ្យពិការភ្នែក៕
ប្រភព៖ Hellokrupet