ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៤៦៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥០០០រៀល ក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥៧៥០ រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៥១៥០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតា បានចុះ ១០០ រៀល និងតម្លៃម៉ាស៊ូត ចុះ ១៥០ រៀល៕