
ចិន៖ គិតមកទល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់ Yang Mi និង Hawick Lau បានបញ្ចប់ទៅអស់រយៈពេល ៤ឆ្នាំមកហើយដែលគិតមកទល់ពេលនេះ អ្នកទាំង២មិនទាន់បង្ហាញពីចំណងស្នេហ៍ជាមួយអ្នកថ្មីនៅឡើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កន្លងទៅ Blogger ម្នាក់បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំងចំពោះរូបភាពមួយសន្លឹករបស់ Hawick បានបណ្តើរគ្នាជាមួយស្ត្រីវ័យក្មេងម្នាក់ដែលត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ថា នាងជាតារាសម្តែងស្រី Una ដែលមានវ័យតិចជាង Hawick ជិត២០ឆ្នាំ។
បន្ទាប់ពីព័ត៌មានចចាមអារ៉ាមមួយនេះបានផ្ទុះឡើងភ្លាម តារាស្រី Una បានធ្វើការច្រានចោលព័ត៌មានទាក់ទងនឹងគ្រប់គ្នាកំពុងសង្ស័យថានាងមានទំនាក់ទំនងជាមួយនឹងអតីតស្វាមីរបស់ Yang Mi។ ប៉ុន្តែសម្រាប់ភាគីខាង Hawick វិញមិនឃើញមានការបកស្រាយអ្វីឡើយចំពោះព័ត៌មានទាំងនេះ៕


