×

គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរតែ Jimmy Lin មិនចាំ​ហេតុការណ៍​ដែលបាន​កើតឡើង

តៃវ៉ាន់៖ គ្រោះថ្នាក់ចរាចរណ៍រហូតដល់ផ្ទុះរថយន្តរបស់តារាសម្តែង Jimmy Lin បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានក្តីបារម្ភចំពោះលោកជាខ្លាំង។ ក្នុងករណីនោះ អ្នកដែលបានឃើញហេតុការណ៍បានឱ្យដឹងថា តារាប្រុសរូបនេះមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឡើយ ប៉ុន្តែតាម Jimmy បានអះអាងថា បើទោះជាលោកមិនចងចាំគ្រោះថ្នាក់ដែលបានកើតឡើងថាបានជួបហេតុការណ៍អ្វីខ្លះក៏ពិតមែន ប៉ុន្តែលោកចាំច្បាស់ថាខ្លួនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រឹមត្រូវ និងមិនបានបំពានច្បាប់ចរាចរណ៍ឡើយ។

ចំណែកអ្នកមួយចំនួនបានលើកឡើងថា ទោះជាយ៉ាងណា Jimmy បានព្យាយាមជួយកូនប្រុសរបស់លោកដោយអស់លទ្ធភាព បើទោះជាពេលនោះលោកកំពុងមានរបួសធ្ងន់ក៏ដោយ។ យ៉ាងណាមិញ របួសរបស់ Jimmy Lin បានជាសះស្បើយយ៉ាងឆាប់រហ័ស ដោយលោកក៏បានចែករំលែកនៅថ្ងៃកំណើតរបស់លោកបែបនេះថា៖

“អរគុណក្រុមគ្រួសារដែលបានប្រារព្ធពិធីខួបកំណើតដល់ខ្ញុំ។ ឆ្នាំនេះគឺជាគម្រប់ខួប ៣០ឆ្នាំដែលខ្ញុំបានចូលសិល្បៈ មិនថាមានបញ្ហាអ្វី ខ្ញុំរីករាយនឹងនាំភាពរីករាយដល់អ្នកទាំងអស់គ្នា ខ្ញុំបួងសួងឱ្យថ្ងៃកំណើតលើកក្រោយ គ្រប់គ្នានឹងមិនមានក្តីបារម្ភចំពោះខ្ញុំឡើយ សង្ឃឹមថាគ្រប់គ្នាមានសុខភាពល្អ និងទទួលបានភាពរីករាយ”។

គួរបញ្ជាក់ដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បានធ្វើឱ្យ Jimmy Lin ត្រូវឆ្លងកាត់ការវះកាត់ជាច្រើនសារ និងបន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយៈពេល ៣ខែលោកក៏បានជាសះស្បើយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង