
កម្សាន្ត៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលឈ្មោះរបស់ Jisoo បានផុសឡើងក្នុងតារាងឈ្មោះតារាល្បីៗលើពិភពលោកដែលអាចរកប្រាក់ចំណូលពីការផុសរូបក្នុង IG ដែលស្ថិតនៅលេខរៀងទី៧។ សមាជិកក្រុម BLACKPINK រូបនេះមិនត្រឹមតែទទួលបានភាពជោគជ័យលើវិស័យចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងកំពុងទទួលបានទីផ្សារជាតារាសម្តែងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បើក្រលេកមើលពីប្រជាប្រិយភាពរបស់ Jisoo ក្នុងការថតផ្សព្វផ្សាយឱ្យម៉ាកយីហោល្បីៗនៅលើបណ្តាញសង្គម IG វិញក៏បានស្ទុះឡើងខ្លាំងរហូតអាចរកប្រាក់ចំណូលបានចំនួន ១៨,៨លានដុល្លារដែលគណនីរបស់នាងមានចំនួន Followers រហូតដល់ ៦៥,២លាននាក់ផងដែរ។
គួរបញ្ជាក់ដែរថា តារាងឈ្មោះកំពូលតារាទាំង១០ដែលអាចរកប្រាក់ចំណូលប្រចាំឆ្នាំ ២០២១ ពីការផុសនៅក្នុងគណនី IG របស់ពួកគេសុទ្ធសឹងតែជាតារាលំដាប់កំពូលដែលក្នុងនោះមានតែ Jisoo ម្នាក់ប៉ុណ្ណោះជាជនជាតិអាស៊ី៕


