×

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ ២០០០រៀល និង ២០០រៀលថ្មី

ភ្នំពេញ៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញផ្សាយក្រដាសប្រាក់ ២០០០រៀល និង ២០០រៀលថ្មី ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រប្រភេទ ២០០០រៀល និង២០០រៀលគំរូថ្មី។

អនុក្រឹត្យបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២០០០រៀល និង២០០រៀលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង