×

អង្គរវត្ត ជាប់លេខ៦ ជាកន្លែងមើលថ្ងៃលិចល្អដាច់គេលើពិភពលោក

ភ្នំពេញ៖ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ជាកន្លែងមើលថ្ងៃលិចល្អដាច់គេលើពិភពលោក។ នេះបើយោងតាមយោងតាមទិន្នន័យដែលដកស្រង់ដោយគេហទំព័រ Ranking Royal។

ប្រាសាទអង្គរវត្ត ទទួលបានសំឡេង ២.៥៩៦ ឈរនៅលើប៉ម Eiffel របស់ប្រទេសបារាំង ដែលទទួលបានសំឡេង ២.៥៥៧។

ខណៈកន្លែងដែលជាប់លេខ១ សម្រាប់មើលថ្ងៃលិចល្អដាច់គេលើពិភពលោក គឺបានទៅលើទីលាន Mallory ក្នុងរដ្ឋ Florida នៃ សហរដ្ឋអាមេរិក ដោយទទួលបានសំឡេង ៩.៨១១។

សូមបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លងមកនេះ គេហទំព័រចក្រភពអង់គ្លេស Mornings.co.uk បានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor ដែលបង្ហាញថា ប្រាសាទអង្គរវត្ត បានជាប់ជាកន្លែងល្អបំផុតសម្រាប់មើលថ្ងៃរះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង