×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

“តាប៊ូ Let’s Compete”! ចាំមើលក្រុមលឿងសប្តាហ៍នេះអាចផ្តួលក្រុមខៀវដែលដណ្តើមបានជ័យជម្នះ ៣សប្តាហ៍ជាប់គ្នាបានដែរឬទេ?

ភ្នំពេញ៖ កន្លងទៅអស់ ៣សប្តាហ៍មកហើយដែលក្រុមខៀវក្នុងកម្មវិធី “តាប៊ូ Let’s Compete” បានយកឈ្នះដៃគូក្នុងការឆ្លើយសំនួរពីកម្មវិធីដណ្តើមប្រាក់លាន។ សម្រាប់សប្តាហ៍នេះ ក្រុមខៀវដែលបានដណ្តើមប្រាក់លានរយៈពេល ៣សប្តាហ៍ជាប់គ្នានេះនឹងបានជួបជាមួយដៃគូក្រុមលឿងវិញម្តង ទោះជាយ៉ាងណាក្រុមខៀវនៅតែមានភាពជឿជាក់យ៉ាងមុតមាំថានឹងអាចដណ្តើមបានប្រាក់លានបន្តទៀត។

កម្មវិធី “តាប៊ូ Let’s Compete” គឺជាកម្មវិធីដែលបែងចែកជា ២ក្រុមដើម្បីបំពេញចន្លោះនូវប្រយោគមានដូចជាពាក្យបណ្តៅ ឬ ការពន្យល់របស់ដៃគូដើម្បីឆ្លើយចម្លើយត្រឹមត្រូវសន្សំពិន្ទុពីមួយវគ្គទៅមួយវគ្គ ដើម្បីមានឱកាសបន្តទៅសប្តាហ៍បន្ទាប់ៗ និងអាចទទួលបានប្រាក់លើកទឹកចិត្តសម្រាប់ក្រុមដែលឈ្នះផងដែរ។

ដូចនេះ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្រុមលឿងសប្តាហ៍នេះអាចផ្តួលក្រុមខៀវដែលជាជើងខ្លាំងដណ្តើមបានជ័យជម្នះរយៈពេល ៣សប្តាហ៍ជាប់គ្នានេះបានដែរឬទេ? កុំភ្លេចរង់ចាំទស្សនានៅថ្ងៃសុក្រ ទី០២ ខែមិថុនា វេលាម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង