×

ហ្វើរដែលមានតម្លៃថ្លៃបំផុតលើលោករហូតដល់ ៥០០០ដុល្លារក្នុងមួយចាន

អាមេរិក៖ ហ្វើរជាអាហារវៀតណាមមួយដែលទទួលបានការពេញនិយមខ្លាំងរហូតភោជនីយដ្ឋានមួយនៅសហរដ្ឋអាមេរិកបានដាក់ដេញថ្លៃសប្បុរសធម៌លក់ក្នុងមួយចានតម្លៃ ៥០០០ដុល្លារឯណោះ។ ការដាក់ដេញថ្លៃនេះខាងភោជនីយដ្ឋានធ្វើឡើងក្នុងគោលបំណងយកប្រាក់ទៅបរិច្ចាគដល់មន្ទីរពេទ្យកុមារនៅ Los Angeles និង Orange County ក៏ដូចជាមន្ទីរពេទ្យកុមារ UCSF Benioff ផងដែរ។

ទោះជាយ៉ាងណា ហ្វើរមួយចានដែលមានតម្លៃរហូតដល់ ៥០០០ដុល្លារនេះក៏មានគ្រឿងផ្សំពិសេសៗមួយចំនួនបន្ថែមដែលសុទ្ធសឹងតែជារបស់កម្រ និងគុណភាពខ្ពស់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង