×

កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ថ្មីៗនេះ ប្រិយមិត្តបានជ្រាបរួចមកហើយចំពោះ បេក្ខភាពរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power ចំនួន 15 នាក់ដំបូង ដែលត្រូវបានបង្ហាញជាផ្លូវការ ប៉ុន្តែមិនទាន់អស់ទេ បេក្ខភាពជាច្រើនទៀត នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។

បេក្ខភាពទាំង 15 នាក់ សុទ្ធតែបានបង្ហាញពីភាពរឹងមាំ ភាពរហ័សរហួន និងភាពធន់ផ្លូវចិត្តរបស់ពួកគេ តាមរយៈធ្វើតេស្តសាកល្បងនៅក្នុងថ្ងៃដាក់ពាក្យកន្លងទៅដែលធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង នៅក្នុងវិញ្ញាសាដែលកំណត់ដោយអ្នកជំនាញរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power ។

បេក្ខភាពដែលត្រូវបានជ្រើសរើសបន្ថែមទៀត នឹងត្រូវបង្ហាញ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការវាយតម្លៃយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ កម្លាំងគោជល់ ។ ចំណែកបេក្ខជនដែលបានជាប់ទៅកាន់វគ្គបន្ទាប់ ក៏កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីប្រឈមមុខនឹងឧបសគ្គដ៏លំបាកក្នុងវិញ្ញាសាដែលពួកគេមិននឹកស្មានដល់។

មិនថា របបអាហារ ការហ្វឹកហាត់ផ្នែករាងកាយ និងការហ្វឹកហាត់ផ្លូវចិត្តនោះទេ គឺសុទ្ធតែមានសារៈសំខាន់សម្រាប់បេក្ខភាពនីមួយៗ ដើម្បីត្រៀមខ្លួនចូលទៅក្នុងការប្រកួតក្នុងវិញ្ញាសាដ៏អាថ៌កំបាំងនៃកម្មវិធីកម្លាំងគោជល់ ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

តើបេក្ខភាពបន្ទាប់ជានរណា? រង់ចាំតាមដាននៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង