×

CBS និង Khmer Beverages អបអរភាពជោគជ័យរបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ជាមួយព្រឹត្តិការណ៍ដ៏ពិសេសនៅស្ទូឌីយោ Camwood នាថ្ងៃចាក់ផ្សាយភាគដំបូងសម្រាប់រដូវកាលទី៤!

ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Cambodian Broadcasting Service (CBS) និងក្រុមហ៊ុន Khmer Beverages (KHB) បានបង្កើតព្រឹត្តិការណ៍ដ៏ពិសេសមួយនៅស្ទូឌីយោ Camwood ឫស្សីកែវ ដើម្បីអបអរសាទរភាពជោគជ័យដ៏ត្រចះត្រចង់នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ និងបើកសម្ពោធជាផ្លូវការនូវរដូវកាលទី៤ ដែលនឹងត្រូវចាក់ផ្សាយនៅរាត្រីថ្ងៃអាទិត្យ ទី៨ ខែមិថុនា នេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានគូសបញ្ជាក់ពីឥទ្ធិពលដ៏ខ្លាំងក្លារបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ចំពោះទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ជាមួយនឹងចំនួនអ្នកទស្សនាសរុបជាង ២៨០ លានដងនៅលើបណ្តាញសង្គម Facebook, Instagram និង YouTube។ ហើយភាពជោគជ័យនេះបានបង្ហាញឱ្យឃើញថា MasterChef Cambodia មិនត្រឹមតែជាកម្មវិធីទូរទស្សន៍ដ៍ល្បីប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឯកអគ្គរាជទូតវប្បធម៌ ដែលបានបង្ហាញពីភាពសម្បូរបែបនៃមុខម្ហូបរបស់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

ក្នុងឱកាសដ៏ពិសេសនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CBS ក៏បានសម្តែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះការបន្តភាពជាដៃគូជាមួយក្រុមហ៊ុន Khmer Beverages ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខដ៏សំខាន់ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានជួយជំរុញការផលិតកម្មវិធីប្រកួតធ្វើម្ហូបដ៍ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia នេះ ដោយរក្សាបាននូវស្ដង់ដាគុណភាព និងភាពច្នៃប្រឌិតខ្ពស់។

កាន់តែអស្ចារ្យទៀតនោះ សម្រាប់ការចាប់ផ្ដើមសប្ដាហ៍ដំបូងប៉ុណ្ណោះ MasterChef Cambodia រដូវកាលទី៤ ទទួលបានអ្នកទស្សនារហូតដល់ ១លានដង បន្ទាប់បិទបញ្ចប់ការ LIVE ភ្លាមៗ។ នេះសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ពីមុនរដូវកាលទៅមួយរដូវកាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង