×

បងប្អូនជនភៀសសឹករាប់ម៉ឺននាក់នៅតែត្រូវការជំនួយ ចូលរួមជួយពួកគាត់ជាមួយមូលនិធិ ទ្រទ្រង់ជនភៀសសឹក នៅស្ថានីយទូរទស្សន៍ CTN

ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីម៉ោង១២យប់មិញ ជនភៀសសឹក ជាច្រើនម៉ឺននាក់នៅតែត្រូវការជំនួយពីបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន។

ដើម្បីជួយសម្រាលនូវទុកលំបាករបស់បងប្អូនជនភៀសសឹក មូលនិធិ ទ្រទ្រង់ជនភៀសសឹក នៅស្ថានីយទូរទស្សន៍ CTN បានចាប់ផ្តើមយុទ្ធនាទទួលនូវការបរិច្ចាគពីសាធារណជនទូទៅ ទាំងថវិកា និងសម្ភារៈចាំបាច់ផ្សេងៗ។ បងប្អូនអាចចូលរួមបរិច្ចាគបាន ដែលក្រុមការងារបានរៀបចំស្ដង់នៅខាងមុខស្ថានីយទូរទស្សន៍ CTN ចាប់ពីព្រឹកថ្ងៃទី២៩ ខែកក្កដានេះតទៅ។

សូមជម្រាបថា ក្នុងរយៈពេលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ បងប្អូនដែលជាអ្នកធ្វើដំណើរឆ្លងកាត់ ស្ថានីយទូរទស្សន៍ CTN បានចូលរួមបរិច្ចាគជាច្រើន ដើម្បីបង្ហាញពីស្មារតីជាតិខ្មែរតែមួយ។ មូលនិធិ ទ្រទ្រង់ជនភៀសសឹក សូមអំពាវនាវដល់សាធារណជនគ្រប់រូបបន្តចូលរួម ដើម្បីផ្តល់ជំនួយ និងក្ដីសង្ឃឹមដល់បងប្អូនជនភៀសសឹក នៅក្នុងពេលវេលាដ៏លំបាកនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង