×

ទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន លោកតាដែលពិការភ្នែកបរិច្ចាគប្រាក់ជាមួយមូលនិធិទ្រទ្រង់ជនភៀសសឹកនៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ

លោកតាចាស់ជរាដែលមានពិការភ្នែកផង បានយកប្រាក់សន្សំបន្តិចបន្តួចរបស់លោកតា ដើម្បីជួយដល់ជនភៀសសឹក ជាមួយមូលនិធិទ្រទ្រង់ភៀសសឹក នៅស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ ទោះបីជាមិនអាចធ្វើការបានក៏ដោយ ហើយរស់នៅជាមួយកូនស្រី ដែលជាអ្នកបើកកង់បី លោកតាបានបង្ហាញពីស្មារតីខ្មែរតែមួយដ៏គួរឱ្យគោរព។ លោកតាបានប្រសាសន៍ថា ទោះបីជាថវិកាបន្តិចបន្តួចក៏ដោយ ក៏លោកតានៅតែចង់ជួយអ្នកដែលកំពុងទទួលលំបាក។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ មានមោទនភាព ក្នុងស្មារតីខ្មែរតែមួយ បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹក។

ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ សាធារណជន និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងអស់អាចបរិច្ចាគជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់នានា ដោយសប្បុរសជនអាចធ្វើការបរិច្ចាគបាននៅតាមបណ្តាទីតាំងដូចខាងក្រោម៖

1. ចំណត ធនាគារ វីង (Royal One)
2. ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីនហ្វីនីធី
3. ស្ថានីយទូរទស្សន៌ CBS/CNC
4. ទីស្នាក់កាលកណ្តាល ក្រុមហ៊ុន សែលកាត
5. សមាគមសិល្បករខ្មែរ
6. សហគមន៍ ណ័រប្រ៊ីដ
7. សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សាខា ប៉េងហួត
8. សណ្ឋាគារកាំបូឌីយ៉ាណា

រួមគ្នាដើម្បីមូលនិធិមួយនេះ និងជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់សាច់ញាតិក្រុមគ្រួសារ មិត្តភ័ក្តិ និងសប្បុរសជនទាំងក្នុងនិងនៅក្រៅប្រទេសទាំងអស់។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ នឹងឈរនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

យើងឈរជាមួយគ្នា ដើម្បីកម្ពុជា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង