×

ធនាគារ វីង របស់អ្នកឧកញ៉ា​ គិត​ ម៉េង​ សម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការ ក្នុងកិច្ចបំពេញប្រតិបត្តការដោយផ្ទាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ

ភ្នំពេញ៖​ តបតាមការអំពាវនាវរបស់ម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតមតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងដើម្បីជាការតបស្នងនូវភាពអង់អាចក្លាហានជូនយោធិនពលី ឬយោធិនពិការ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូយ៉ាងមុះមុតក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា–ថៃ។

ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការ ក្នុងកិច្ចបំពេញប្រតិបត្តការដោយផ្ទាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។

សម្រាប់យោធិនដែលបានរងរបួស ធនាគារ វីង សម្រេចលុបចោលបំណុល ៧៥%។

ក្រុមការងារធនាគារ វីង នឹងធ្វើការដោយផ្ទាល់ជាមួយក្រុមគ្រួសារ​យោធិន ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង