×

បងប្អូនប្រជាពលរដ្ឋខ្មែរបន្តបរិច្ចាគអំណោយសប្បុរសធម៌ ជួយបងប្អូនជនភៀសសឹក និងកងកម្លាំងជួរមុខជាមួយមូលនិធិ ស៊ីធីអិន

បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី បានបន្តបង្ហាញពីចិត្តសប្បុរស និងការរួបរួមគ្នា ដោយបរិច្ចាគអំណោយតាមរយៈមូលនិធិ ស៊ីធីអិន។ អំណោយទាំងនេះត្រូវបានផ្តល់ទៅជួយសង្គ្រោះទាំងបងប្អូនជនភៀសសឹក និងកងកម្លាំងជួរមុខដែលកំពុងខំប្រឹងធ្វើការដោយមិននឿយហត់ក្នុងពេលវេលាលំបាកនេះ។

ការចូលរួមរបស់សប្បុរសជន បង្ហាញពីស្មារតីរួបរួម និងកម្លាំងដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅជាមួយគ្នាកងទ័ពជួរមុខ និងជនភៀសសឹករាប់ម៉ឺននាក់ដែលកំពុងត្រូវការជំនួយ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ មានមោទនភាព ក្នុងស្មារតីខ្មែរតែមួយ បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹក។

ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ សាធារណជន និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងអស់អាចបរិច្ចាគជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់នានា ដោយសប្បុរសជនអាចធ្វើការបរិច្ចាគបាននៅតាមបណ្តាទីតាំងដូចខាងក្រោម៖

១. ទីស្នាក់ការ សមាគមសិល្បករខ្មែរ https://maps.app.goo.gl/4cRmVWt1eXUHK7uW6?g_st=it
២. Wing Royal one https://maps.app.goo.gl/EiqRiV5H7J8ComWKA?g_st=it
៣. Infinity insurance (Norodom) https://maps.app.goo.gl/roRBbCziJ8mDy9uh6?g_st=it
៤. Cellcard HQ https://maps.app.goo.gl/2kR8288FRLdg1fjJ8?g_st=it
៥. CTN TV Station https://maps.app.goo.gl/3ne3xEXtyuzqwWdeA?g_st=it
៦. South Bridge School Cambodia https://maps.app.goo.gl/s8yGGuuKppZkv21Y7?g_st=it
៧. Hotel Cambodiana https://maps.app.goo.gl/iSQ23D3fosLcYXYdA?g_st=it
៨. North Park Condominium https://maps.app.goo.gl/8mgLb25wU8GKbiJ1A?g_st=it

៩. Wing Bank Orkide 2004 Branch https://maps.app.goo.gl/gq8xG3NygqkkkJpWA?g_st=it

រួមគ្នាដើម្បីមូលនិធិមួយនេះ និងជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់សាច់ញាតិក្រុមគ្រួសារ មិត្តភ័ក្តិ និងសប្បុរសជនទាំងក្នុងនិងនៅក្រៅប្រទេសទាំងអស់។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ នឹងឈរនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

យើងឈរជាមួយគ្នា ដើម្បីកម្ពុជា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង