×

អំពីផ្កាយរណបមួយរបស់ ម៉ាឡេស៊ី

ផ្កាយរណប ចាប់សញ្ញាពីចម្ងាយ RazakSAT (អតីតមានឈ្មោះថា MACSAT) ត្រូវបានរចនា និងបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Astronautic Technology (M) Sdn. Bhd (ATSB) នៃប្រទេសម៉ាឡេស៊ី និងមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យាផ្កាយរណប (Satrec Initiative) ដើម្បីចាប់យករូបភាពដែលមានគុណភាពបង្ហាញខ្ពស់របស់ផែនដី និងបញ្ជូនវាមកស្ថានីយ។ វាត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន ATSB។

ផ្កាយរណបនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងបាញ់បង្ហោះ កាលពីខែមីនា ឆ្នាំ២០០៩។ វាត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថីទាបក្បែរអេក្វាទ័រ (NEqO) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩។
រូបភាពដំបូងត្រូវបានបញ្ជូនមកស្ថានីយដីនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៩។ វាអាចប្រតិបត្តិការនៅរយៈកម្ពស់ ៦៨៥គីឡូម៉ែត្រ៕

ប្រភព៖ airport-technology.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង