×

សារព័ត៌មាន Asia Nikkei ចុះទៅផ្តិតយករូបភាពនៃការខូចខាតផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ

នៅក្នុងសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន Asia Nikkei ដែលជាសារព័ត៌មានធុរកិច្ច និងភូមិសាស្ត្រនយោបាយឈានមុខគេមួយនៅអាស៊ីមានមូលដ្ឋាននៅប្រទេសជប៉ុន បានរាយការណ៍ថាប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែន ប្រជាពលរដ្ឋឈ្មោះ ស្រេង ចាន់ថុល បានចែករំលែកពីការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់គ្រួសាររបស់គាត់យ៉ាងគួរឱ្យសង្វេគ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។

ថ្លែងពីគំនរបាក់បែកនៃទ្រព្យសម្បត្តិនៅខេត្តឧត្តរមានជ័យ អ្នកស្រី ចាន់ថុល បានប៉ាន់ប្រមាណការខាតបង់សរុបមានទំហំជិត ២០ ម៉ឺនដុល្លារ ដែលរួមមានផ្ទះសម្បែង២ខ្នង គ្រឿងក្រអូប ប្រេងម៉ាស៊ីន គ្រឿងម៉ាស៊ីន និងរបស់របរដែលបានសន្សំទុកជាច្រើនឆ្នាំ។

សារព័ត៌មាន Asia Nikkei បានរាយការណ៍ស៊ីជម្រៅនៅទូទាំងទ្វីបអាស៊ី បាននិងកំពុងតាមដានយ៉ាងដិតដល់អំពីផលប៉ះពាល់នៃជម្លោះព្រំដែនមកលើប្រជាជន។ ទស្សនាវីឌីអូលម្អិតនៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង