CNC ដែលជាប៉ុស្តិ៍ព័ត៌មានឯករាជ្យធំជាងគេនៅកម្ពុជា ពង្រីកសេវាកម្មដល់ទស្សនិកជនអន្តរជាតិ
- ព័ត៍មាន, សង្គម
- August 11th, 2025 (7 months)
Views: 108
-

ភ្នំពេញ ៧ សីហា ២០២៥៖ ស្ថានីយទូរទស្សន៍ CNC នៃ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាប៉ុស្តិ៍ព័ត៌មានឯករាជ្យធំជាងគេ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សូមប្រកាសពីការបោះជំហានដ៏សំខាន់មួយ ក្នុងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយនិងរហ័សដល់ទស្សនិកជនអន្តរជាតិ តាមរយៈការចាប់ផ្តើមជាផ្លូវការនូវវត្តមានព័ត៌មានឌីជីថលរបស់ខ្លួននៅលើបណ្ដាញសង្គម X (អតីត Twitter) និងការផ្សាយព័ត៌មានជាភាសាអង់គ្លេសប្រចាំថ្ងៃនៅលើកញ្ចក់ទូរទស្សន៍ និងការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook នៅម៉ោង ១ រសៀល និង ៦ ល្ងាច រៀងរាល់ថ្ងៃធ្វើការ។
នៅក្នុងយុគសម័យនៃព័ត៌មានទាន់ហេតុការណ៍ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីព័ត៌មានមិនពិត តម្រូវការសម្រាប់ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងសុចរិតភាពនៅក្នុងសារព័ត៌មាន គឺពិតជាសំខាន់ ជាពិសេសនៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងវិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។ CNC កំពុងតែបន្តពង្រឹងការផលិតព័ត៌មានដោយឈរលើគោលការណ៍ទាំងនេះ ដោយពង្រីកវិសាលភាពក្នុងការធ្វើសេចក្ដីរាយការណ៍ ដែលមានគុណភាពខ្ពស់នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងជាច្រើនភាសា។
តាមរយៈការពង្រីកវិសាលភាពផ្សព្វផ្សាយនេះ CNC ប្តេជ្ញាចិត្តចំពោះការពិត និងឧត្តមភាពនៃវិជ្ជាជីវៈសារព័ត៌មាន ដោយផ្តល់ជូននូវព័ត៌មានដែលគួរឱ្យទុកចិត្តបាន មានតុល្យភាព និងឯករាជ្យដល់ទស្សនិកជនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
• ព័ត៌មានទាន់ហេតុការណ៍ជាភាសាខ្មែរ និងអង់គ្លេស
• សេចក្ដីរាយការណ៍ផ្តាច់មុខ និងការរាយការណ៍ពីទីតាំងផ្ទាល់
• ការវិភាគពីអ្នកសារព័ត៌មាន CNC
អំពី CNC
CNC (Cambodia News Channel) គឺជាស្ថាប័នព័ត៌មានឯករាជ្យឈានមុខគេនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់លើការផ្ដល់ព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ និងមានឥទ្ធិពលលើសង្គម។ ជាមួយនឹងការផ្សាយគ្របដណ្តប់ទូទាំងប្រទេស និងការផ្សាយលើឌីជីថលកាន់តែទូលំទូលាយ CNC បាននិងកំពុងបន្តកំណត់ស្តង់ដារព័ត៌មានដែលអាចទុកចិត្តបាន សម្រាប់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
Te Rattanak
Chief Business Development Officer
Cambodian Broadcasting Service
rattanak.te@cbs.com.kh
+855 77 333532