×

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសាកល្បង នៅថ្ងៃទី១៥ ខែសីហានេះ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ១០០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរសាកល្បង ជាមួយ យន្តហោះប្រភេទ Airbus 320 នៅថ្ងៃសុក្រ ទី១៥ ខែសីហា។

ទោះជាយ៉ាងណាក៏ដោយ ពិធីសម្ពោធជាផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្ថែមទៀតថា ក្នុងដំណាក់កាលដំបូង អាកាសយានដ្ឋានអន្តរជាតិតេជោ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ៕

ប្រភព៖ Xinhua

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង