×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១១

សប្ដាហ៍ទី១១ បង្កើន​ភាព​ជក់ចិត្ត​ជាមួយនឹង​ការ​ប្រកួត​ប្រជែង​ប្រអប់​អាថ៌កំបាំងសាជាថ្មី។ អ្វី​ដែល​នៅ​ខាង​ក្នុង​អាច​ នឹង​ផ្លាស់ប្ដូរ​ការ​ប្រកួត​សម្រាប់​អ្នកចម្អិនរបស់យើង។

ការប្រកួតប្រជែង​វិញ្ញាសា​ម្ហូបច្នៃប្រឌិត បាន​ត្រលប់​មក​វិញ​។ បន្ទាប់​ពី​ប្រអប់​អាថ៌កំបាំង ផ្ទះបាយ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ទៀត ដែលមាន​ការ​ច្នៃប្រឌិត ល្បឿន និង​ភាព​ជាក់លាក់​នឹង​សម្រេច​ថា​នរណា​ជា​អ្នក​នៅ​បន្ត និង​នរណា​ត្រូវ​ចាកចេញ។

តើ​នរណា ​នឹង​ឈ្នះប្រអប់អាថ៌កំបាំងលើកទី៥ ដើម្បីទទួលបានអាទិភាពពិសេសសម្រាប់វិញ្ញាសាបន្ទាប់? ​ហើយតើនរណា​នឹង​ត្រូវចាកចេញពីកម្មវិធី?

សប្ដាហ៍ទី១១ នឹងចាក់ផ្សាយនាថ្ងៃអាទិត្យ ទី៧ ខែកញ្ញា វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង