×

MasterChef Cambodia រដូវកាលទី៤៖ រតនៈ ក្លាយជាអ្នកចម្អិនដែលច្នៃត្រីធូណាកំប៉ុងបានល្អជាងគេ ក្នុងសប្ដាហ៍ទី១៣

នៅក្នុងសប្ដាហ៍ទី ១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ បេក្ខជន រតនៈ បានបង្ហាញសមត្ថភាពយ៉ាងឆ្លាតវៃក្នុងការបំប្លែងត្រីធូណាកំប៉ុង ជាមុខម្ហូប២ចាន ដែលទទួលបានការសរសើរពីគណៈកម្មការ។

ក្នុងវគ្គ Invention Test ម្ដងនេះ រតនៈ បានបង្កើតម្ហូបពីរផ្នែក រួមមាន ត្រីធូណាកំប៉ុងរុំ និងសាឡាតត្រីធូណាកំប៉ុង ដែលធ្វើបានល្អទាំងរសជាតិ និងការរៀបចំដាក់ចាន។

រតនៈ បានបញ្ចូលគំនិតច្នៃប្រឌិត និងការដេគ័រ ប្រកបដោយស្ដង់ដារ។ គណៈកម្មការ បានសរសើរថា នេះគឺជាចានដែលល្អជាងគេ សម្រាប់គ្រឿងផ្សំគោល ត្រីធូណាកំប៉ុង ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត។

ជោគជ័យនេះនាំឱ្យ រតនៈ អាចនឹងត្រូវបានជ្រើសរើសជាអ្នកដឹកនាំក្រុមសម្រាប់វគ្គបន្ទាប់ នៅក្នុងសប្ដាហ៍ទី១៤ ដែលនឹងមានការប្រកួតនៅខាងក្រៅសាជាថ្មី។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង